
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដឹកនាំសហការីចុះសួរសុខទុក្ខ លោកស្នងការរងម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំស្នងការរង និង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៨០៧, ៨១៥, ៨៩១ និង ៩១១ ជាច្រើននាក់ បានចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។











