
មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ រៀបចំពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ដោយលែងកូនត្រីរាប់ពាន់ក្បាល និងជំរុញការអភិរក្សធនធានជលផល
បន្ទាយមានជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--ក្នុងគោលដៅបំផុសស្មារតី និងលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីតម្លៃនៃធនធានធម្មជាតិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកអូរជ្រៅ បានរៀបចំពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ដោយបាននាំយកកូនត្រីចម្រុះរាប់ពាន់ក្បាលទៅលែងចូលក្នុងអាងទឹកកន្សែង កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ។











