
(វីដេអូ)ឯកឧត្តមបណ្ឌិត សាន វិសាល និងគណៈប្រតិភូអមដំណើរបានអញ្ជើញចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារជួសជុលផ្លូវ ស្ពាន លូប្រអប់ និងផ្លាកឈ្មោះផ្លូវនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) គណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារជួសជុលផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន១ខ្សែ ប្រវែង៣០០០ម៉ែត្រទទឹង៥ម៉ែត្រ កម្រាស់០,២ម៉ែត្រ សាងសង់ស្ពានបេតុងចំនួន ១កន្លែង ប្រវែង១៥ម៉ែត្រ ទទឹង៨ម៉ែត្រ លូប្រអប់មុខពីរចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិអន្លង់ថ្លាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (គម្រោងលេខ DRR-NC-2024-No.038) ដែលទទួលការអនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ការចុះពិនិត្យនេះដោយមានការចូលរួមពីលោក សែត ចំរើន ប្រធានការិយាល័យផ្លូវ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតំណាងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ហ្នឹងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ប្រជាពលរដ្ឋ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។










