
ប្រជាពលរដ្ឋ ១០ភូមិ នៅឃុំភ្នំដី ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ី រីហាំង អភិបាលរងស្រុកភ្នំស្រុក តំណាងលោកស្រី ចំរើន ដាណេ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ជូនប្រជាពលរដ្ឋចំនួន ១០ភូមិ នៅឃុំភ្នំដី ស្រុកភ្នំស្រុក។











