
កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ នៅស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក សុខ ពេញណន អភិបាលរងស្រុក តំណាងលោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ បែបបទ និងបរិបទនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ សារាចរស្តីពីធ្លាគម្លាតអគារ និងលិខិតអនុញ្ញាតសាងសង់ក្រោមសមត្ថកិច្ចអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។











