
ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈយុទ្ធនាការ «ផ្ទះស្អាត ភូមិស្អាត»ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ បានរួមគ្នាប្រែជម្រកបណ្តោះអាសន្ន ទៅជាលំនៅដ្ឋានបៃតង ដែលពោរពេញដោយដំណាំរួមផ្សំចម្រុះជុំវិញផ្ទះ។
ភូមិរង់ចាំ ប្រែមុខមាត់ថ្មីជាលំនៅដ្ឋានបៃតង តាមរយៈយុទ្ធនាការ «ផ្ទះស្អាត ភូមិស្អាត» ភូមិរង់ចាំ ស្ថិតនៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បាន និងកំពុងបង្ហាញរូបរាងថ្មីយ៉ាងស្រស់បំព្រង ដោយបានផ្លាស់ប្តូរទិដ្ឋភាពពីភូមិដ្ឋានដែលមានជម្រកបណ្តោះអាសន្ន ទៅជាលំនៅដ្ឋានបៃតងប្រកបដោយសោភ័ណភាព និងបរិស្ថានល្អប្រសើរ។ ការប្រែប្រួលដ៏វិជ្ជមាននេះ កើតចេញពីស្មារតីសាមគ្គីភាព និងការចូលរួមយ៉ាងសកម្មរបស់អ្នកភូមិ នៅក្នុងយុទ្ធនាការ «ផ្ទះស្អាត ភូមិស្អាត» ក្រោមការជ្រោមជ្រែង និងគាំទ្រយ៉ាងយកចិត្តទុកដាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។











