
សេចក្តីណែនាំ របស់ ក្រសួងព័ត៌មាន ស្តីពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី
ដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការលើកកម្ពស់សីលធម៌សង្គម ការលើកកម្ពស់តម្លៃ និងការការពារសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដោយផ្អែកលើតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ក្រសួងព័ត៌មាននឹងបន្តពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន និងសោតទស្សន៍










