
កិច្ចប្រជុំត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង-ថយចុះ ឆ្នាំ២០២៥) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សុខ ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើភណ្ឌ និងជាប្រធានប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី «ការត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំនិងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង-ថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៥)» របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តបន្ទាយមានជ័យ។ ពិធីនេះធ្វើនៅសាលប្រជុំ (ធំ) សាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរក្រសួង អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក មន្ត្រីជំនាញក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញឃុំ សង្កាត់ ។










