
ប្រជាពលរដ្ឋ ១៨ភូមិ ក្នុងស្រុកស្វាយចេក នឹងចូលរួមពិនិត្យឯកសារនៃការវិនិច្ឆ័យ មុនការចុះបញ្ជីដីធ្លី
បន្ទាយមានជ័យ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកស្វាយចេក នឹងរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ភូមិចំនួន ១៨ភូមិ ស្ថិតក្នុងឃុំទ្រាស និងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។










