
(វីដេអូ)ឯកឧត្តម អ៊ុំ រាត្រី បាននាំយកថវិការបស់សមាគមអតីតយុទ្ធជន និងនិវត្តជន ចូលរួមបុណ្យសពចំនួន៥សព ក្នុង៣ក្រុង-ស្រុក
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត ក្រុមការងារសមាគមខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ បាននាំយកថវិការបស់សមាគមខេត្ត ចូលរួមបុណ្យសពអតីតយុទ្ធជន និងនិវត្តជន ចំនួន៥នាក់ ក្នុង៣ក្រុង-ស្រុក រួមមានស្រុកអូរជ្រៅ ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦










