
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ជំរុញការពង្រឹងសមត្ថភាពបុគ្គលិក ដើម្បីពង្រីកសេវាពន្យារកំណើតដាក់កងក្នុងស្បូន
បន្ទាយមានជ័យ ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៦– ការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលនៅមូលដ្ឋាន ត្រូវបានចាត់ទុកជាកត្តាសំខាន់ក្នុងការធានាឱ្យប្រជាពលរដ្ឋ ជាពិសេសស្ត្រីក្នុងវ័យបន្តពូជ ទទួលបានសេវាសុខភាពបន្តពូជដែលមានគុណភាព សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ក្នុងទិសដៅនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តជំរុញការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកមណ្ឌលសុខភាព ស្តីពីការដាក់កងក្នុងស្បូន ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាពន្យារកំណើតនៅតាមមូលដ្ឋាន។











