
បណ្ណកម្មសិទ្ធិ ចំនួន ៨ ៩៧៨ បណ្ណ នឹងត្រូវចែកជូនប្រជាពលរដ្ឋ ចំនួន ០៦ភូមិ ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកអូរជ្រៅ នឹងរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ០៦ ភូមិ ស្មើនឹង ៨ ៩៨៧ បណ្ណ មានបឹងសិលា ភូមិតាជ្រឹង ភូមិតាផោក ភូមិប៉ោយវត្ដ ភូមិឈូក និងភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក ស្ថិតនៅវត្តសិលាអណ្តែត (ហៅវត្តចង្ហា) ភូមិប៉ោយវត្ត ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។










