
(វីដេអូ)ពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក
ដើម្បីលើកកម្ពស់ចំណេះដឹង និងការយល់ដឹងត្រឹមត្រូវរអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក លោក យឹម សំណាង អភិបាលរងខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធាន ស. ស. យ .ក. ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្ត ក្រុង សង្កាត់ និងកងកម្លាំងទាំងបី បានរៀបចំពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងគ្រឹះស្ថានសិក្សា វិស័យឯកជន ក្នុងក្រុងប៉ោយប៉ែត សរុបប្រមាណជាង៥០០នាក់ នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវត្តស្រះត្រាច ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។










