
ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) រវាងសាលាអប់រំពហុបច្ចេកទេសវិទ្យាល័យមង្គលបូរី និងសហគ្រាសម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ ឈួន សុផាន់
(វីដេអូ) សាលាអប់រំពហុបច្ចេកទេសវិទ្យាល័យមង្គលបូរី បានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) រវាងសហគ្រាសម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ ឈួន សុផាន់ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសិក្សា និងសហគ្រាស ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត និងជាជំនួយការឯកឧត្តម កែ គឹមយ៉ាន ដោយមានការចូលរួមពីលោក ទូច សីហា អភិបាលរងស្រុកមង្គលបូរី លោក អ៊ូ សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមង្គលបូរី និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើនៅសហគ្រាសម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ ឈួន សុផាន់ ស្ថិតនៅក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។










