
ក្រុមការងារ អ.ន.ក នាំយកថវិកាបេឡាមរណសង្គ្រោះ ៨លានរៀល ជូនគ្រួសារសពចំនួន ២គ្រួសារ
នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ចេ ពីចិត្ត និងក្រុមការងារ អ.ន.ក ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ បាននាំយកថវិកាបេឡាមរណសង្គ្រោះសរុបចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិក អ.ន.ក ចំនួន ២គ្រួសារ ដែលបានទទួលមរណភាពនាពេលកន្លងមក។











