
ព្រះរាជអាជ្ញារង ចុះអធិការកិច្ចនៅពន្ធនាគារខេត្តបន្ទាយមានជ័យ
លោក សេង ផានិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តំណាងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំសហការីចំនួន ៦រូប ក្នុងនោះមានស្ត្រី ៣រូប អញ្ជើញចុះអធិការកិច្ចត្រួតពិនិត្យនៅពន្ធនាគារខេត្តបន្ទាយមានជ័យ។











