
អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលជួបក្រុមការងារ គ.ជ.ប.ទ ក្នុងឱកាសចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាព
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក សុខ វិសិទ្ធ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងក្រុមការងារ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។











