
អភិបាលស្រុកស្វាយចេក នាំយកអំណោយចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ស៊ុត ង៉ុយ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក រួមជាមួយសមាជិកក្រុមប្រឹក្សាស្រុក និងសហការី បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ភារឧបត្ថម្ភ ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែនចំនួន ២ទីតាំង ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។











