
អភិបាលខេត្តបន្ទាយមានជ័យ៖ បណ្ណកម្មសិទ្ធិដីធ្លីជាសិទ្ធិស្របច្បាប់ពេញលេញ និងជាបង្អែកសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់ប្រជាពលរដ្ឋ
«បណ្ណកម្មសិទ្ធិដីធ្លី» មិនមែនគ្រាន់តែជាក្រដាសផ្លូវការមួយសន្លឹកសម្រាប់បញ្ជាក់អំពីកម្ម សិទ្ធិលើអចលនវត្ថុនោះទេ ប៉ុន្តែជាសិទ្ធិស្របច្បាប់ពេញលេញ ជាខែលការពារទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ និងជាទ្រព្យសកម្មដ៏មានតម្លៃដែលអាចយកទៅប្រើប្រាស់ជាមូលដ្ឋានសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០២៥ បណ្ណ ជូនប្រជាពលរដ្ឋនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។











