
ឧត្តមសេនីយ៍ឯក លឹម តុងហួត : គ្រឿងញៀនចាប់បានគឺត្រូវដុតបំផ្លាញចោល
ខេត្តកោះកុង: នៅល្ងាចថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការ និង លោកជំទាវ ឈី រ៉ា អភិបាលខេត្ត នៅសាលាខេត្តកោះកុង មានជំនួបពិភាក្សាការងាររវាងក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុងដឹកនាំដោយ លោក អ៊ូច ទូច នាយករដ្ឋបាល ដើម្បីបន្តការងាររៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការដុតបំផ្លាញនូវវត្ថុតាងជាសាធាតុញៀនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦










