
កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង ក្នុងខេត្តបន្ទាយមានជ័យ។
រសៀលថ្ងៃពុធ ១៣កើត ខែ ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ)ខេត្ត អញ្ជេីញចូលរួមកិច្ចប្រជុំ ពិភាក្សា ស្តីពី ការគ្រប់គ្រង់លំហូរឆ្លងកាត់ព្រំដែនខុសច្បាប់ របស់ពលរដ្ឋកម្ពុជា និងជនបរទេស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានការចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ កងកម្លាំងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អភិបាលក្រុង-ស្រុកទាំង៩ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ










