
(វីដេអូ)អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំវេទិកាអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងការបង្ការទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់
(បន្ទាយមានជ័យ)៖ ដើម្បីពង្រឹងការយល់ដឹង និងទប់ស្កាត់បញ្ហាប្រឈមផ្សេងៗដែលកើតចេញពីការធ្វើចំណាកស្រុក ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខេត្តបន្ទាយមានជ័យ បានរួមគ្នារៀបចំវេទិកាអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «ហានិភ័យ និងការបង្ការ ទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់»។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ។ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ប្រតិភូក្រសួង លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក និងអធិការដ្ឋាននគរបាលក្រុង-ស្រុកជាប់ព្រំដែនផងដែរ ។










