
ពលរដ្ឋភូមិបឹងវែង ទទួលបានទឹកស្អាតប្រើប្រាស់ បន្ទាប់ពីគម្រោងតបណ្តាញទឹកស្អាតរយៈពេលជិត១ឆ្នាំ
ប្រជាពលរដ្ឋរស់នៅភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលអត្ថប្រយោជន៍ពីការតបណ្តាញទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បន្ទាប់ពីដំណើរការអនុវត្តគម្រោងអស់រយៈពេលជិត១ឆ្នាំ ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន អង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា និងដៃគូពាក់ព័ន្ធ។











