
អង្គការទស្សនៈពិភពលោកអន្តរជាតិ រៀបចំវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពី «កម្មវិធីគ្រួសាររីករាយ» នៅខេត្តបន្ទាយមានជ័យ
អង្គការទស្សនៈពិភពលោកអន្តរជាតិ បានរៀបចំវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ស្តីពី «កម្មវិធីគ្រួសាររីករាយ» ដើម្បីពិនិត្យ និងចែករំលែកបទពិសោធន៍ពីការអនុវត្តកម្មវិធី ព្រមទាំងពិភាក្សាអំពីលទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការលើកកម្ពស់សុខុមាលភាពគ្រួសារ ស្ត្រី និងកុមារ។











