
បណ្ណកម្មសិទ្ធិចំនួន ២ ២៤៧ បណ្ណ ត្រូវចែកជូនប្រជាពលរដ្ឋ ចំនួន ០២ភូមិ ក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ
បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ប្រធាន-អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី ចំរើន ដាណេ អភិបាលស្រុកភ្នំស្រុក មេឃុំ-មេភូមិ បងប្អូនប្រជាពលរដ្ឋជាង៨០០នាក់ ប្រារព្ធ ឡើង នៅ បរិវេណវត្តពន្លាជ័យ (ហៅវត្តពន្លៃ) ឃុំពន្លៃ ស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។










