
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ ពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត
នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ប្រចាំខែសីហា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សកម្មភាពការងារដែលបានអនុវត្ត ព្រមទាំងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្ត ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ ការការពារ និងសុខុមាលភាពរបស់ស្ត្រី និងកុមារនៅក្នុងខេត្ត។











