
ក្រសួងធនធានទឹក ជូនដំណឹងពីឥទ្ធិពលព្យុះ អេតាវ និងបាងឡាង ដែលនឹងធ្វើឲ្យកម្ពុជាមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី២២ ឈ្មោះ អេតាវ (Etau) និងព្យុះទី២៣ ឈ្មោះ បាងឡាង (Bang-lang) ដែលនឹងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បណ្តាលឲ្យធាតុអាកាសនៅកម្ពុជាមានការប្រែប្រួល ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។










