
លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ចុះពិនិត្យទីតាំងចាក់បេតុង និងសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលបានសាងសង់ផ្ទះប៉ះពាល់លើចំណីផ្លូវ ក្នុងគម្រោងផ្លូវបេតុងអាទិភាពប្រវែង ២៣៥ម៉ែត្រ
ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ លោក ស៊ឺ ហៀក ចៅសង្កាត់កំពង់ស្វាយ បានអមដំណើរ លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ចុះពិនិត្យទីតាំងចាក់បេតុង និងសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលបានសាងសង់ផ្ទះប៉ះពាល់លើចំណីផ្លូវ ក្នុងគម្រោងផ្លូវបេតុងអាទិភាពប្រវែង ២៣៥ម៉ែត្រ ស្ថិតនៅក្រោយអគារខ្ពស់ ក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។











