
បណ្ណកម្មសិទ្ធិចំនួន ៨,៩៨៧ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅភូមិចំនួន៦ ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ
បណ្ណកម្មសិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨,៩៨៧ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋដែលមានលំនៅឋាន និងកាន់កាប់អចលនវត្ថុស្ថិតក្នុងភូមិចំនួន៦ នៃឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងផ្តល់ភាពស្របច្បាប់ដល់ការកាន់កាប់ និងប្រើប្រាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកកាត់បន្ថយ និងបញ្ចប់វិវាទដីធ្លីនៅមូលដ្ឋាន។











