
ពន្ធនាគារខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងការគ្រប់គ្រងដឹកនាំ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៉ីផាន ប្រធានពន្ធនាគារ បានទទួលស្វាគមន៍ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សែម ស៉ីណង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ទទួលបន្ទុកពន្ធនាគារខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងមន្ត្រីចំនួន ០១រូប(ប្រុស) បានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពការងារពន្ធនាគារ និងស្ថានភាពជនជាប់ឃុំទាំងប្រាំអគារ ។











