
(វីដេអូ)កិច្ចប្រជុំត្រៀមទទួលថ្នាក់ដឹកនាំ ដើម្បីសម្របសម្រួលការរៀបចំកម្មវិធី “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ។
ថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បាន ដឹកនាំកិច្ចប្រជុំ ត្រៀមទទួលថ្នាក់ដឹកនាំ ចុះការងារខេត្តបន្ទាយមានជ័យ ដោយមាន ការអញ្ជើញចូលរួមដោយលោក លោកស្រី អភិបាលរង កងរាជអាវុធហត្ថ ខេត្ត ស្នងការនគរបាលខេត្ត អភិបាលស្រុក នឹង មន្ទីរអង្គភាពផ្សេងៗ ។ កិច្ចប្រជុំត្រៀមទទួលថ្នាក់ដឹកនាំ ត្រូវបានចាត់តាំងក្រុមការងារខេត្ត ដើម្បីសម្របសម្រួលការរៀបចំកម្មវិធី “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានស










