
រដ្ឋបាលស្រុកមង្គលបូរី ចុះពិនិត្យបច្ចេកទេសគម្រោងសាងសង់លូរំដោះទឹក ប្រវែង ៥៦៦ម៉ែត្រ ក្នុងឃុំឫស្សីក្រោក ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ
នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ តារារស្មី អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យមើលវឌ្ឍនភាព និងបច្ចេកទេសនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹក ប្រវែង ៥៦៦ម៉ែត្រ ដែលជាគម្រោងប្រើប្រាស់កញ្ចប់ថវិកាមូលនិធិខេត្ត ស្ថិតនៅត្រង់ចំណុចរោងកុនចាស់ លើផ្លូវទៅផ្សារមង្គលបូរី ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។











