
ខេត្តបន្ទាយមានជ័យពិនិត្យសំណើផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោត ១៣កន្លែង មកកាន់មណ្ឌលភៀសសឹកបណ្តោះអាសន្ន ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ
ក្នុងបរិបទដែលប្រជាពលរដ្ឋមួយចំនួនត្រូវ បានរៀបចំឱ្យស្នាក់នៅក្នុងមណ្ឌលភៀសសឹកបណ្តោះអាសន្ន ការធានាឱ្យពួកគេអាចបន្តអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋបានដោយមិនមានឧបសគ្គ គឺជាកត្តាសំខាន់មួយដែលត្រូវយកចិត្តទុកដាក់។











