
អភិបាលរងក្រុងសិរីសោភ័ណ ដឹកនាំមន្ត្រីចូលរួមពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុង លោក ខែន រិទ្ធី អភិបាលរងក្រុង តំណាងលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ បានដឹកនាំលោក លោកស្រីប្រធានស្តីទី អនុប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់ លោក លោកស្រីចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចូលរួមពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ តាមប្រព័ន្ធអនឡាញ (Zoom Meeting)។











