
ក្រុមប្រឹក្សាស្រុកមង្គលបូរី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្តាប់បញ្ហាប្រឈម និងសំណូមពរពីប្រជាពលរដ្ឋ
ក្រុមប្រឹក្សាស្រុកមង្គលបូរី អាណត្តិទី៤ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ដើម្បីផ្សព្វផ្សាយព័ត៌មាន និងស្តាប់មតិយោបល់ សំណើ សំណូមពរ ព្រមទាំងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។











