
សេចក្តីជូនដំណឹង ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់សាធារណជន ម្ចាស់ដី និងគ្រប់ស្ថាប័ន ពាក់ព័ន្ធនឹងក្បាលដីស្ថិតនៅក្នុងភូមិកោកព្រេច ភូមិស្រែល្អ ភូមិកោកមេត្រី ភូមិស្នោរ ភូមិថ្មី ភូមិសេរីភាព ភូមិបាសារុង ភូមិថ្មរំកើល ភូមិសិរីប្រាម ភូមិប្រាំម៉ែត្រ ភូមិស្ពាន ភូមិពពែ និងភូមិក្តីបដិ ឃុំកោកមេត្រី ភូមិបន្ទាយធ្លុះដើម ភូមិក្បាលក្របី ភូមិបន្ទាយធ្លុះចុង ភូមិកោកសំរោងកើត ភូមិប្រាសាទល្បែង ភូមិព្រៃលង្កា និងភូមិត្រពាំងធ្លក ឃុំបន្ទាយធ្លុះ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឱ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារយោងខាងលើ គណៈកម្មាធិការរដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។











