
គណៈប្រតិភូស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា និងអង្គការ IOM បានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ គណៈប្រតិភូស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា និងអង្គការ IOM បានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ដែលទទួលស្វាគមន៍ដោយលោកស្រី សំរិទ្ធ សូរ្យជាតិ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ក្នុងគោលបំណង ពិនិត្យមើលដំណើរការ នៃការធ្វើតេស្តវាយតម្លៃ សមត្ថភាពជំនាញដែលមានពីមុន RPL និងស្វែងយល់ពីស្ថានភាពរបស់បងប្អូនអតីតពលករ ដើម្បីអន្តរាគមន៍ ថែមជូនពួកគាត់។










