
អភិបាលរងស្រុកព្រះនេត្រព្រះ ចូលរួមកិច្ចប្រជុំពង្រឹងវិធានការហាមឃាត់ការទទួលទាន ចែកចាយ និងផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំងនៅជុំវិញគ្រឹះស្ថានសិក្សា
នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក សួន សុម៉ៅ អភិបាលរងស្រុក តំណាងលោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានចូលរួមកិច្ចប្រជុំស្តីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ព្រមទាំងគ្រឹះស្ថានអប់រំបច្ចេកទេស។











