
ក្រុមប្រឹក្សាស្រុកមង្គលបូរី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកមង្គលបូរី អាណត្តិទី៤ បានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក នៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ពិន សេងហាប់ តំណាងលោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី និងលោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុក។











