
អភិបាលក្រុងសិរីសោភ័ណ បើកកិច្ចប្រជុំបន្ទាន់ ជំរុញមន្ត្រីជំនាញពន្លឿន ការចុះបញ្ជីដីធ្លីសេសសល់ នៅសង្កាត់ព្រះពន្លា
ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងដើម្បីធានាដល់ការការពារសិទ្ធិកាន់កាប់អចលនទ្រព្យស្របច្បាប់ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានកោះប្រជុំបន្ទាន់ចង្អៀតមួយ ជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យវឌ្ឍនភាព និងជំរុញការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលនៅសេសសល់ក្នុងសង្កាត់ព្រះពន្លាឱ្យឆាប់ទទួលបានជោគជ័យ។











