
អភិបាលក្រុងសិរីសោភ័ណ ដឹកនាំក្រុមការងារចុះពិនិត្យ និងចាត់វិធានការដោះស្រាយបញ្ហាទឹកជំនន់ក្នុងក្រុង
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារគ្រោះជំនន់ទឹកភ្លៀងដែលបានកើតមានក្នុងរយៈពេល២ថ្ងៃកន្លងមក លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពទឹកនៅតាមតំបន់មួយចំនួនក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។











