
រដ្ឋបាលសង្កាត់អូរជ្រៅ ទទួលអំណោយជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានទទួលការឧបត្ថម្ភអង្ករចំនួន ២៥០គីឡូក្រាម ពី ឯកឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ តាមរយៈ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ។











