
អភិបាលស្រុកមង្គលបូរី ចុះពិនិត្យទីទួលសុវត្ថិភាព និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ តារារស្មី អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី បានចុះពិនិត្យទីតាំងទីទួលសុវត្ថិភាព ស្ថិតនៅក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ដើម្បីត្រៀមលក្ខណៈទទួល និងសម្របសម្រួលជួយប្រជាពលរដ្ឋដែលអាចរងផលប៉ះពាល់ និងត្រូវការជម្លៀសចេញពីតំបន់រងគ្រោះដោយសារទឹកជំនន់។











