
នគរបាលខេត្តបន្ទាយមានជ័យ ចុះជួយការពារ និងជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្រុងប៉ោយប៉ែត
ដោយគិតគូរពីបញ្ហាប្រឈម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សា លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងនគរបាលជាច្រើនរូប ដើម្បីចុះប្រតិបត្តិការបន្ទាន់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត។











