
អភិបាលក្រុងសិរីសោភ័ណ ចុះពិនិត្យស្ថានភាពទឹក និងរៀបចំទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ
កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងសមាជិកក្រុមប្រឹក្សាក្រុង បានសហការជាមួយលោកស្រីចៅសង្កាត់អូរអំបិល និងក្រុមការងារ បន្តចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅតាមតំបន់មួយចំនួនក្នុងភូមិសែសិន ក្រុងសិរីសោភ័ណ។











