
អាជ្ញាធរសង្កាត់អូរជ្រៅ ជម្លៀសប្រជាពលរដ្ឋ ២៦៧ គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព
គិតត្រឹមម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋចំនួន ២៦៧គ្រួសារ ស្មើនឹង ១,០៩០នាក់ ក្នុងនោះស្ត្រីចំនួន ៥៣៤នាក់ និងកុមារចំនួន ១២៥នាក់ ត្រូវបានអាជ្ញាធរសង្កាត់អូរជ្រៅ ជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ទៅកាន់ទីទួលមានសុវត្ថិភាព ដើម្បីស្នាក់នៅបណ្តោះអាសន្ន។











