
អាជ្ញាធរខេត្ត និងស្រុកភ្នំស្រុក ចុះពិនិត្យស្ថានភាពទឹក និងស្តារផ្លូវដែលរងការខូចខាតដោយទឹកភ្លៀង
នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ដែលជាតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកស្រី ចំរើន ដាណេ អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រុក ចុះពិនិត្យស្ថានភាពទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្តោយផ្លូវចាប់ពី ភូមិពៅយោង ដល់ភូមិគោកយោង ឃុំណាំតៅ ស្រុកភ្នំស្រុក។











