
អាងត្រពាំងថ្មបើកបញ្ចេញទឹកជាបន្តបន្ទាប់ អាជ្ញាធរស្រុកភ្នំស្រុកអំពាវនាវពលរដ្ឋប៉ែកខាងក្រោមត្រៀមបង្ការទឹកជំនន់
អាជ្ញាធរស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ប៉ែកខាងក្រោមអាងត្រពាំងថ្ម ជាពិសេសតំបន់ដែលអាចរងផលប៉ះពាល់ពីការហូរចុះនៃទឹក ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានល្អ ខណៈទ្វាររំដោះទឹកត្រពាំងថ្ម ស្ពានទី១ ស្ពានទី២ និងស្ពានទី៣ ត្រូវបានបើកបញ្ចេញទឹកជាបន្តបន្ទាប់ ក្នុងកម្រិតសមស្រប ដើម្បីគ្រប់គ្រងស្ថានភាពទឹកនៅក្នុងអាង។











