
រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ការពង្រឹងវិជ្ជាជីវៈ និងសីលធម៌គ្រូបង្រៀន គឺជាគ្រឹះមិនអាចខ្វះបានក្នុងការកសាងធនធានមនុស្សប្រកបដោយគុណធម៌ និងចីរភាព
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា គុណភាពនៃការអប់រំមិនអាចពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធតែមួយមុខនោះទេ ប៉ុន្តែត្រូវទាមទារជាចាំបាច់នូវគ្រូបង្រៀនដែលមានសមត្ថភាព វិជ្ជាជីវៈ សីលធម៌ និងការប្តេជ្ញាចិត្តខ្ពស់។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ ស្រុកព្រះនេត្រព្រះ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦។











