
អភិបាលក្រុងសិរីសោភ័ណ បន្តចុះពិនិត្យ និងយកចិត្តទុកដាក់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព
នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបន្តចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសមកស្នាក់នៅតាមទីទួលមានសុវត្ថិភាព ក្នុងសង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។











